កូរ៉េៈ ទីភ្នាក់ងារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានលើកទ្បើងថា ខ្លួនមិនបានទទូចសុំឲ្យមានកិច្ចចរចា ជាមួយរដ្ឋបាលក្រុងវ៉ាស៊ីនតោននោះទេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨។
ការលើកទ្បើងនេះ បន្ទាប់ពីអាមេរិក មានបំណងចង់ធ្វើសមយុទ្ធផ្សះផ្សាគ្នា ជាមួយកូរ៉េខាងត្បូង ខណៈដែលក្រុងព្យុងយ៉ាង បានអះអាងថា នឹងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសមយុទ្ធមួយនេះ។
សូមជំរាបថា ក្រុងវ៉ាស៊ីនតោន គ្រោងនឹងចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា ជាមួយទីក្រុងសេអ៊ូល នៅដើមខែមេសាខាងមុខ ដោយកូរ៉េខាងជើង បានចាត់ទុកវាថា ជាការគំរាមកំហែងមួយ៕
មតិយោបល់