ព័ត៌មានជាតិ

ផឹកអស់២កំប៉ុង ខ្ចីម៉ូតូគេជិះតែអត់ពាក់មួក ប៉ូលិសឃាត់បែរជាបើកគេចទៅបុករបងទ្វារផ្ទះប្រជាពលរដ្ឋរលំ សង្កត់រយះក្បាល!

ភ្នំពេញៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានយុវជន២នាក់ បានជិះម៉ូតូគេចពីសមត្ថកិច្ចព្រោះតែជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព បែរជាជ្រុលទៅបុករបងទ្វាផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរលំចំក្បាលរយះហូរឈាម។

ករណីនេះកើតឡើងនៅម៉ោង១និង១៥នាទី យប់ឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨​ ចំណុច​ផ្លូ​វ​បេតុង ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋាន ស្រាប់តែ​ឃើញ​យុវជន​២​នាក់ ​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​ទាំង​២ ដោយ​មានការសង្ស័យ​ ទើបហៅឲ្យ​ឈប់ តែបែរជា​បន្ថែមល្បឿនបើកគេច ទើបសមត្ថកិច្ចដេញតាម ស្រាប់តែម៉ូតូយុវជនខាងលើ បានជ្រុលទៅបុកនឹងរបងទ្វាផ្ទះរបស់ប្រជាពលរដ្ឋបណ្តាលឲ្យរបួសម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ក្រោយសាកសួរនិងឆែកឆេរទើបដឹងថា យុវជនខាងលើនេះមិនពាក់ពន្ធ័នឹងបទល្មើសអ្វីឡើយ គ្រាន់តែពួកគេផឹកស្រាអស់២កំប៉ុង ហើយខ្ចីម៉ូតូគេមកជិះដើរលេង តែអត់បានពាក់មួក លុះឃើញសមត្ថកិច្ចភ័យពេកក៏បើកម៉ូតូគេចទៅបុកនឹងរបងផ្ទះគេតែម្តង ទើបសមត្ថកិច្ចអប់រំឲ្យត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់