កណ្តាលៈ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង០២និង២៥ នាទីរសៀល នៅត្រង់ចំណុចភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មានករណីអគ្គិភ័យ មួយបានកើតឡើង បណ្តាលឲ្យឆេះរថយន្ត០១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2N 6067 ។ ករណីនេះបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
មូលហេតុ៖ បណ្តាលមកពីឆ្លងប្រព័ន្ធចរន្តអគ្គិសនី ។
កម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន០២គ្រឿង របស់ស្រុកអង្គស្នួល ដើម្បីចេញអន្តរាគមន៍ទាន់ពេលវេលា មិនបណ្តាលឲ្យឆេះរាលដាលនោះឡើយ ហើយបានប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ស្មើនឹង៩៦០លីត្របានរលត់ទៅវិញ ទាំងស្រុងជាស្ថាពរ នៅវេលាម៉ោង០៣និង០៥នាទីរសៀល ថ្ងៃខែឆ្នាំដដែល ៕




មតិយោបល់