ព័ត៌មានជាតិ

​​​​​​​​​​​​​​​​​​​​​រថយន្តRangerចាប់ហ្វ្រាំង ត្រូវរថយន្តឡិចស៊ីស៣គ្រឿង បុកពីក្រោយបន្តកន្ទុយគ្នាគាបជាប់!

​ភ្នំពេញ: រថយន្តRanger មួយគ្រឿងបានបើកតាមដងផ្លូវសុខៗ ស្រាប់តែចាប់ហ្វ្រាំងទាំងបង្ខំធ្វើឲ្យរថយន្តឡិចស៊ីសRX330បើកបុកពីក្រោយហើយក៏មានរថយន្តឡិចស៊ិស៥៧០និង៣៣០ចំនួន២គ្រឿងទៀត មកពីក្រោយបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាតទាំង៤គ្រឿងតែម្តង ធ្វើឲ្យស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខមន្ទីរពេទ្យសម្ភពចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកRanger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AB 7113 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត ខណ:ដែលមកដល់ចំណុចកើតហេតុ ស្រាប់តែអកហ្សើជាមួយរថយន្តមួយគ្រឿងដែលនៅខាងមុខ ហើយបានចាប់ហ្វ្រាំងទាំងបង្ខំធ្វើឲ្យរថយន្តម៉ាកឡិចស៊ីសRX330 មកពីក្រោយមកបុកភ្លាមនោះ ស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស LX៥៧០និងរថយន្តឡិចស៊ីសRX330ចំនួន២គ្រឿងទៀត មកពីក្រោយបុកបន្តកន្ទុយគ្នាចំនួន៤គ្រឿងតែម្តង រងខាងខូចខាត និងធ្វើឲ្យស្ទះចរាចរណ៍ផងដែរ តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុនិងសម្រួលចរាចរណ៍ដោយភាគីទាំងសងខាងសម្របសម្រួលគ្នាមិនត្រូវគ្នាទើបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់