ព័ត៌មានកីឡា

កាតក្រហម ២ នាក់មែនតែ វិសាខា លុត អគ្គិសនីកម្ពុជា ចាស់ដៃ

នៅក្នុងជំនួបសប្តាហ៍ទី១ នៃក្របខ័ណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ ដោយក្រុមម្ខាស់ផ្ទះ វិសាខា ទទួលកាតក្រហមកីឡាករ ២ រូប មែនក៏នៅតែយកឈ្នះភ្ញៀវ អគ្គិសនីកម្ពុជា ដោយលទ្ធផល ៤ ទល់ ០ នាកីឡដ្ឋានវេស្ទើន ដែលជាទឹកដីបណ្តោះអាសន្នរបស់ក្រុមចំណូលថ្មីនេះ។

នៅដើមវគ្គទី១ ក្នុងនាទី ១២ ខ្សែការពារវ័យជ្រេ ទៀង ទានី រកបាន ១ គ្រាប់ ស្របពេលដែលខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងជើង Cheo Myong Ho រកបាន ២ គ្រាប់ម្នាកឯង នៅនាទី ២៩ នឹង ៧៥ ដែលជាការទាត់បាល់ពិន័យ ១១ មែត្រ ហើយគ្រាប់ចុងក្រោយរកបានដោយអតីតកីឡាករ អង្គរថាយហ្គឺរ ពៅ ភារិទ្ធិ នៅនាទី ៨៣ ។

ដូច្នេះហើយ ឆ្លងកាត់ការប្រកួតលើកដំបូងក្របខ័ណ្ឌកំពូលកម្ពុជានេះ សរបញ្ជាក់ឲ្យឃើញថា វិសាខា មិនមែនខ្លាំងតែជំនួបមិត្តភាពឡើយ តែជំនួបផ្លូវការក៏មិនធម្មតាទេ ដោយមកទល់ពេលនេះមិនទាន់ស្គាល់ចាញ់ឡើយ៕

មតិយោបល់