ព័ត៌មានជាតិ

ខ្លាំងបាត់! ក្មេងទំនើងនៅខេត្តរតនគិរី វាយហើយដុតម៉ូតូចោលទៀត!

រតនគិរីៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីក្មេងទំនើង១ក្រុមមានគ្នា៦នាក់ បានធ្វើសកម្មភាពវាយតប់គ្នា រហូតទៅដល់ដុតម៉ូតូ៩គ្រឿង តែឆេះអស់១គ្រឿងទាំងស្រុង។

ករណីនេះកើតឡើងនៅម៉ោង១២និង៣០នាទីយប់ ថ្ងៃទី៤ ​ខែមីនា ឆ្នាំ២០១៨ នៅឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

ជនរងគ្រោះទី១ឈ្មោះ ទុងចន្ថា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិគ្រិង ,ទី២ឈ្មោះ យ៉ន ចាន់ថន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិគ្រិង មុខរបរមិនពិតប្រាកដ និងទី៣ឈ្មោះ ពេល ភក្រ័ អាយុ១៩ឆ្នាំ ជនជាតិគ្រិង ជាម្ចាស់ ជាម្ចាស់ម៉ូតូដែលត្រូវបានក្រុមបក្ខពួកម្ខាងទៀត ដុតចោល នៅត្រង់ចំណុច មុខវត្តអូរចេង។

ក្រោយពីការសាកសួរបំភ្លឺរបស់សមត្ថកិច្ច មូលដ្ថានរួចមកបានឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ដោយដាក់ចូលបញ្ជីក្មេងទំនើង ។ បច្ចុប្បន្នកម្លាំងកំពុងចុះធ្វើការស្រាវជ្រាវ រកជនដៃដល់ផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់