ព័ត៌មានជាតិ

រថយន្ត PAJERO ស្លាកលេខរដ្ឋ បិទផ្លាកក្រសួងសុខាភិបាល ពន្លះម៉ូតូគប់ ស្លាប់ម្នាក់យ៉ាងរន្ធត់!

រតនគិរី: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត PAJERO បានបុកជាមួយម៉ូតូគប់ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ ៧៨ ភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្តបង្កម៉ាក PAJERO ពណ៌ស មានស្លាកលេខរដ្ឋ ១២.២.០៤៥៧ ដំណើរស្របទិសគ្នាពីលិចទៅកើត មានឈ្មោះ ផង ភ័ក្រ្តា ភេទប្រុស អាយុ២៨ ឆ្នាំ បានបុកម៉ូតូគុបម៉ាកគុប ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ សុត វី ភេទប្រុស អាយុ៤៦ ឆ្នាំ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកទៅកាន់អធិការដ្ឋាននគរបាលស្រុកអូយ៉ាដាវ រង់ចាំឆ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់