ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីឆបោកម៉ូតូ!

កំពង់ស្ពឺ: នៅវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិទី៣ ឃុំត្រែត្រយឹង ស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យឈ្មោះ យឹម សំអាត ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិដូនអាំ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរកម្មករសំណង់។
ពាក់ពន្ធករណីឆបោកម៉ូតូ នៅចំណុចភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធី៕

មតិយោបល់