ព័ត៌មានជាតិ

អាណិតណាស់! ម្តាយយំឱបសពកូន ខណៈដែលរថយន្តដឹកសំរាមថយកិនស្លាប់

កំពង់ឆ្នាំង: ថ្ងៃអាទិត្យ ៣ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៣និង៤០នាទីរសៀល លើផ្លូវលេខ១៤៤ (ក្រាលកៅស៊ូ) ចំណុចផ្សារពង្រ ស្ថិតក្នងភូមិប្រាំបីឆោម ឃុំពង្រ មានករណីគ្រោះថ្នាកចររាចរណ៍រថយន្ត១គ្រឿង ប្រភេទកង់បី ដឹកសំរាម បានថយក្រោយបុកក្មេងប្រុសជិះកង់ឌុបគ្នា២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ អាយុ៤ឆ្នាំ និងរបួសម្នាក់ទៀតរបួសស្រាល។

យើងបានឃាត់ខ្លួនអ្នកបើកបរបរថយន្តបញ្ជូនមកអធិការរដ្ឋាន៕

មតិយោបល់