ព័ត៌មានជាតិ

ស្ពាននៅលើកំណាត់ផ្លូវបែកចេញពីផ្លូវជាតិលេខ៧៨ ត្រូវភ្លើងឆេះអស់ដោយមិនដឹងមូលហេតុ!

​រតនគិរី: មានករណីអគ្គិភ័យមួយបានកើតឡើង កាលពីវេលាម៉ោង១និង៥០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នៅភូមិ៣ឃុំត្រពាំងក្រហម ត្រង់ចំណុចក្បែរភ្នំទទីង ស្រុកកូនមុំ ខេត្តរតនគិរី បានលេបត្របាក់ស្ពានឈើមួយកន្លែងអស់ទាំងស្រុង។
ស្ពាននោះមានប្រវែង៩ម៉ែត្រ ទទឹង៤ម៉ែត្រ ធ្វើអំពីឈើ តែមិនមានបង្កាន់ដៃទេ។
ស្ពាននោះជាស្ពាននៅលើកំណាត់ផ្លូវ បែកចេញពីផ្លូវជាតិលេខ៧៨ មានចម្ងាយប្រមាណ១៥គីឡូម៉ែត្រ៕

មតិយោបល់