ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីប៉ុនប៉ងមនុស្សឃាត

កំពង់ធំៈ ក្រោយពីកម្លាំងជំនាញយើងបានបើកការស្រាវជ្រាវ និងស៊ើបអង្កេតករណីប៉ុនប៉ងមនុស្សឃាត ដោយអនុវតន៍តាមដីកាលេខ ១៤៤៩ ចុះថ្ងៃទី ១៥/៦/១៦ របស់ព្រះរាជអាជ្ញាររង សាយ ណូរ៉ា។

ជាក់ស្ដែងនៅវេលាម៉ោង៩ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងជំនាញ និងកម្លាំងអធិការរដ្ឋាននគរបាលស្រុកបារាយណ៍ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមមាន ៖

ទី ១-សឿង រី ប្រុស ៣៥ ឆ្នាំ

ទី ២-កង បឿន ប្រុស ៣៤ ឆ្នាំ

ទី ៣-យាន យ៉េម ប្រុស ១៨ ឆ្នាំ

អ្នកទាំង៣ រស់នៅក្នុងភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ដោយយោងតាមដីកាលេខ ១៤៤៩ ចុះថ្ងៃទី ១៥/៦/១៦ របស់ព្រះរាជអាជ្ញាររង សាយ ណូរ៉ា បង្គាប់ឲ្យឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ ពីបទប៉ុនប៉ងឃាតកម្ម ដែលប្រព្រឹត្តនៅភូមិក្រវ៉ា ឃុំក្រវ៉ាស្រុកបារាយណ៍ ថ្ងៃ ២១/០២/១៦ ទៅលើឈ្មោះ គិត ចាន់ នៅភូមិ ឃុំជាមួយគ្នា។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីខាងលើ ខណៈពេលអ្នកយកព័ត៌មានបានចុះទៅផ្ដិតយករូបភាព នៅស្នងការខេត្តកំពង់ធំ ត្រូវបានលោក ពេជ្រ ពឿន មានតួនាទីជាស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានគំរាមគំហែងដកម៉ាស៊ីនថត យករូបលុបចោល មិនតែប៉ុណ្ណោះលោកបានគំរាមប្ដឹងទៅព្រះរាជអាជ្ញា ដើម្បីដកយកម៉ាស៊ីនថតពីអ្នកយកព័ត៌មានថែមទៀតផង វាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកសារព័ត៌មានយ៉ាងខ្លាំង៕

photo_2016-06-18_15-14-10photo_2016-06-18_15-14-13photo_2016-06-18_15-14-17photo_2016-06-18_15-14-19photo_2016-06-18_15-14-21photo_2016-06-18_15-14-24photo_2016-06-18_15-14-27photo_2016-06-18_15-14-29photo_2016-06-18_15-14-36

មតិយោបល់