ព័ត៌មានបច្ចេកវិទ្យា

ហ្គេមប្រណាំងឡានដ៏ល្បី Asphalt 9 ជិតចេញលើ Android ហើយ!

ប្រិយមិត្តដែលស្នេហាល្បែងប្រណាំងឡានអេឡិចត្រូនិកលើទូរសព្ទចល័តក្រៅពី iPhone ជិតបានលេងហ្គេម Asphalt វគ្គទី៩ ហើយ។ ឆាប់ៗខាងមុខនេះ Asphalt 9: Legends នឹងចេញសម្រាប់ទូរសព្ទដើរដោយប្រព័ន្ធ Android ដោយសារក្រុមហ៊ុន Gameloft ធ្វើវាជិតរួចរាល់ហើយ។

ក្រុមហ៊ុនសន្យាថា ហ្គេមនេះនឹងផ្តល់នូវក្រាហ្វិចរូបភាពឡានយ៉ាងលម្អិត និងដូចពិតៗតែម្តង ហើយនឹងផ្តល់ឱ្យអ្នកលេងនូវជម្រើសដើម្បីប្រមែប្រមូលឡានស្ព័រល្បីៗជុំវិញពិភពលោកដល់ទៅជាង ៥០ ថែមទៀត។

បន្ថែមពីលើនេះ លោកអ្នកក៏អាចកែពណ៌ថ្នាំឡាន និងជ្រើសរើសគ្រឿងបង្គុំ តុបតែងឡានរបស់ខ្លួនឱ្យមានលក្ខណ:ខុសប្លែកពីគេបាន។

Alphalt 9: Legends មានជម្រើស Career ដែលមានជាង ៦០ វគ្គ និងការប្រណាំងប្រមាណ ៨០០ ដងសម្រាប់អ្នកលេង។

ជាងនេះទៀត Gameloft ថ្មីនេះ មានបន្ថែមដៃបញ្ជាថ្មី ហៅថា Touch Drive ដែលអាចដាក់ឱ្យឡានបើកទៅមុខដោយស្វ័យប្រវត្តិ តែអ្នកលេងក៏ត្រូវចុចទៅកុងតាក់បញ្ជាដោយខ្លួនឯងវិញ នៅពេលណាពួកគេមានអារម្មណ៍ថាងាយស្រួលលេងពេកនោះ៕

ប្រភពព័ត៌មាន:  DroidGamers

មតិយោបល់