ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់យ៉ាងអាណោចអាធម័

កំពង់ឆ្នាំង: កាលពីយប់ថ្ងៃទី ០១ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូធ្លាក់ពីលើផ្លូវបង្កដោយខ្លួនឯង
នៅលើផ្លូវក្រាលគ្រួសក្រហម ត្រង់ចំណុចផ្លូវកោងមុខកន្លែង ពិឃាដ(សត្វ) ផ្លូវអភិវឌ្ឍន៍ថ្មីទៅ (អានកូ) ស្ថិតក្នុភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ជិះម៉ូតូម៉ាក(C100) ស៊េរី១៩៩៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប 1085.ភព មានចងកង់នៅលើកែបពីក្រោយ ធ្វើដំណើរពីកើតមកលិច លុះដល់ចំណុចផ្លូវកោងកើតហេតុ យកចង្កូតមិនទាន់ក៏
បណ្ដាលឲ្យធ្លាក់ពីលើផ្លូវ ស្លាប់នៅនឹងកន្លែងកើតហេតុ។

លុះពេលព្រឹកម៉ោង ៦ និង៣០នាទីព្រឹក ទើបប្រជាពលរដ្ឋ បានឃើញរួចរាយការណ៍ប្រាប់សមត្ថកិច្ច។

បច្ចុប្បន្នសពជនរងគ្រោះ កំពុងរៀបចំដឹកយកទៅដម្កល់ទុកនៅវត្តខ្សាម ប្រកាសស្វែងរកសាច់ញាតិ ដើម្បីប្រគល់សពយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់