ព័ត៌មានជាតិ

រថយន្ត២គ្រឿងពន្លះគ្នា គាបតៃកុងបាក់ជើង ដោយសារតែងងុយដេក!

បាត់ដំបងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យគាបតៃកុងរថយន្តម្នាក់របួសធ្ងន់បាក់ជើង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង២៥នាទី ទៀបភ្លឺថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចដេីមស្រល់ ភូមិអូគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកហុីយ៉ាន់ដាយ ភ្លៅ៤ ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ ភ្នំពេញ 3A-7408 អ្នកបេីកបររត់គេចខ្លួនបាត់ (ទិសដៅផ្ទុយគ្នា) មកដល់ចំណុចខាងលេីបានបុកនិងរថយន្តមួយគ្រឿងម៉ាកហីុយ៉ាន់ភ្លៅ៣ ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខ កំពង់ធំ3A-1508 អ្នកបេីកបរឈ្មោះ មុយ អក្ខរា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបេីកបរ រស់នៅភូមិព្រៃបិ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល (របួសបាក់ជេីងស្ដាំ) មូលហេតុ តៃកុងងងុយដេក។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមោងឫស្សី រថយន្តទាំង២រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមោងឬស្សីរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់