ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍នៅថ្ងៃអង្គារនេះថាគណបក្សកាន់អំណាចរបស់កូរ៉េខាងជើងបានធ្វើវិសោធនកម្មច្បាប់ក្នុងការបង្កើតតំណែងទី២ក្រោមការដឹកនាំរបស់លោក Kim Jong Un ខណៈលោកស្វះស្វែងកែលម្អនយោបាយក្នុងស្រុក។
ដោយដកស្រង់ប្រភពមិនផ្តល់អត្តសញ្ញាណហើយដែលដឹងច្រើនអំពីប្រទេសកូរ៉េខាងជើងទីភ្នាក់ងារនេះបានរាយការណ៍ថាអ្នកកាន់តំណែងថ្មីគឺលេខាធិការទីមួយនេះនឹងធ្វើជាប្រធានកិច្ចប្រជុំក្នុងនាមលោកគីមជុងអ៊ុន។ លោក Kim បានពង្រឹងអំណាចរបស់លោកនៅឯសមាជគណបក្សពលករកូរ៉េកាលពីខែមករាជាកន្លែងដែលគាត់ត្រូវបានគេបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការដោយកាន់តំណែងចុងក្រោយរបស់ឪពុករបស់លោកគឺលោក Kim Jong Il។
ទីភ្នាក់ងារនេះបានបន្ថែមថាឥឡូវនេះលោកគីមចង់ឲ្យគណបក្សនេះដើរតួនាទីកាន់តែធំនៅក្នុងរដ្ឋាភិបាលបើប្រៀបធៀបទៅនឹងរដ្ឋបាលរបស់ឪពុករបស់គាត់ដែលផ្តោតលើយោធា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបានបញ្ចាក់ថា ច្បាប់ថ្មីរបស់គណបក្សត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅក្នុងប្រទេសកូរ៉េខាងជើងបន្ទាប់ពីកិច្ចប្រជុំនៅខែមករា។ ក៏ប៉ុន្តែ ក្រសួងដែលទទួលខុសត្រូវចំពោះទំនាក់ទំនងជាមួយប្រទេសជិតខាងនេះមិនអាចបង្ហាញព័ត៌មានលំអិតបានទេ។
លោក Kim Jong Un ផ្ទាល់បានប្រើតួនាទីជាលេ ខាទី១នេះចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៦។ ទីភ្នាក់ងារព័ត៌មានYonhap បន្តថា មុខតំណែងថ្មីនេះគឺជាលេខាជាន់ខ្ពស់បំផុតរបស់លេខាធិការចំនួន៧រូបរបស់គណបក្សហើយទំនងជាបានទៅលោក Jo Yong Won ប្រធានគណៈប្រធានការិយាល័យនយោបាយដែលមានសមា ជិក៥ រូប៕
មតិយោបល់