ព័ត៌មានជាតិ

Update៖ ដឹងមូលហេតុពិតហើយ! ខឹងប្រពន្ធជេរមិនឈប់ ប្ដីយកកាំបិតចាក់សម្លាប់ ឃើញកូនតូចៗយំស្លន់ស្លោ ឃាត.ក យកពូកមកបិតច្រកជណ្ដើរ រួចដុតសម្លាប់ទាំងអស់តែម្ដង

កំពង់ឆ្នាំងៈ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ សមត្ថកិច្ចនគរបាលបញ្ជាក់ថា ករណីមនុស្ស ០៥នាក់ ឆេះស្លាប់ក្នុងភ្នក់ភ្លើងនៅក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌នោះ ជាករណីឃាតកម្ម ដោយឃាត.កគឺជាប្តី និងជាឪពុក។

ឃាត.កឈ្មោះ នន់ សារ៉េត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (ឃាត់ខ្លួន)។

ឃាត.ករូបនោះបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេពិតជាបានសម្លាប់ប្រពន្ធ និងកូនអាយុ ៣ឆ្នាំ ដោយសារប្រពន្ធជេរប្រទេចរូបគេ មិនឈប់នៅយប់នោះ ក្រោយពីខឹងប្រពន្ធជេរមិនឈប់ រូបគេក៏បានយកកាំបិតចុងស្រួចចាក់ទៅលើប្រពន្ធចំនួន ២កាំបិត ស្លាប់ភ្លាម និងបានទាត់កូនតូចអាយុ ០៣ឆ្នាំ អោយស្លាប់ផងដែរ បន្ទាប់មកដោយឃើញកូនអាយុ ០៩ឆ្នាំម្នាក់ និងកូនភ្លោះអាយុ ០៧ឆ្នាំ ០២នាក់ ទៀតយំស្លន់ស្លោ ឃាត.កជាប្តីបានយកពូកមកបិតច្រកជណ្តើឡៅតឿ មិនអោយកុមារទាំង០៣ចុះរួច ហើយក៏បានដុតសំលាប់ទាំងអស់តែម្តងទៅ។

សូមរំលឹកថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៨និង៤០នាទីយប់ មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង ទំហំ ៧x១២ ម៉ែត្រ សង់ពីដែកបាំង និងប្រក់ស័ង្កសី បណ្តាលឲ្យមនុស្សចំនួន ៥នាក់ស្លាប់ នៅត្រង់ចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ៕

មតិយោបល់