តើអ្នកកំពុងតែជួបបញ្ហាខ្លាញ់លើស្បែកក្បាល ដោះស្រាយមិនចេញមែនទេ? ខ្លាញ់នៅលើស្បែកក្បាលមិនត្រឹមតែប៉ះពាល់ដល់ការបញ្ចេញប្រេងធម្មជាតិនោះទេ វាថែមទាំងធ្វើឲ្យជ្រុះសក់ថែមទៀត។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមានបញ្ហាបែបនេះមែន មិនចាំបាច់ព្រួបារម្ភឡើយ គ្រាន់តែប្រើវិធីណាមួយក្នុងចំណោមវិធីទាំង៣នេះ ស្បែកក្បាលរបស់អ្នកនឹងអស់ជាតិខ្លាញ់ ហើយមានសុខភាពល្អឡើងវិញ។
ក្រូចឆ្មារ
វត្តមានអាស៊ីតស៊ីទ្រិច (citric) នៅក្នុងទឹកក្រូចឆ្មារ មានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាព PH នៃស្បែកក្បាលឲ្យត្រលប់មកធម្មតាវិញ។ លើសពីនេះ វាក៏ធ្វើឲ្យមានតុល្យភាពនៃការផលិតខ្លាញ់នៅលើស្បែកក្បែលផងដែរ។
របៀបអនុវត្ត៖
១.លាបទឹកក្រូចឆ្មារ នៅលើស្បែក្បាលឲ្យសព្វល្អ។
២.ទុករយៈពេលកន្លះម៉ោងមុនពេលលាងសម្អាតដោយប្រើសាប៊ូកក់សក់។
៣.អនុវត្តបែបនេះគ្រប់ពេលដែលអ្នកកក់សក់ ដើម្បីរក្សាតុល្យភាពនៃការផលិតខ្លាញ់លើស្បែកក្បាល។
ប៉េងប៉ោះ
ប្រសិនបើអ្នកមានអារម្មណ៍ថា ទឹកក្រូចឆ្មារក្រហាយស្បែកក្បាលពិបាកទ្រាំ អាចប្តូរមកប្រើទឹកប៉េងប៉ោះ ជំនួសវិញ ព្រោះវាក៏មានផ្ទុកជាតិអាស៊ីត ស៊ីទ្រិច(citric) ដែរ។
របៀបអនុវត្ត៖
១.អ្នកត្រូវយកប៉េងប៉ោះទុំមួយផ្លែ កិនឲ្យម៉ត់ រួចច្រោះយកទឹក។
២.លាបឲ្យជោគពេញស្បែកក្បាល ហើយទុករយៈពេលកន្លះម៉ោង ទើបលាងសម្អាតចេញ។
៣.បន្ទាប់ពីលាងសម្អាតដោយប្រើសាប៊ូកក់សក់ អ្នកត្រូវព្យាយាមអនុវត្តមួយសប្តាហ៍ឲ្យបាន៣ដង។
ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ មិនត្រឹមតែអាចជួយគ្រប់គ្រងការបញ្ចេញជាតិខ្លាញ់ពីស្បែកក្បាលប៉ុណ្ណោះទេ វាថែមទាំងអាចថែបំប៉នស្បែកក្បាល ឲ្យមានសុភាពល្អថែមទៀត។
របៀបអនុវត្ត៖
១.កាត់យកប្រទាលកន្ទុយក្រពើមួយធាង រួចកោសយកសាច់។
២.លាបនៅលើស្បែកក្បាលឲ្យសព្វ ហើយទុករយៈពេល១០នាទី។
៣.បន្ទាប់មកលាងសម្អាតចេញ ដោយប្រើសាប៊ូកក់សក់ដែលអ្នកប្រើរាល់ថ្ងៃ។
៤.អនុវត្ត មួយសប្តាហ៍ ៣ដង វានឹងជួយរក្សាស្បែកក្បាលឲ្យមានភាពត្រជាក់ និងជួយឲ្យសក់ទន់រលោង៕
ដកស្រង់ពី៖ boldsky
មតិយោបល់