ឧត្តរមានជ័យៈ មានករណីនាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអន្តរជាតិអូរស្មាច់ម្នាក់ ត្រូវបានគេវាយនឹងកែវស្រា បណ្តាលឲ្យបែកក្បាលហូរឈាម.កក្លាក់ បន្ទាប់ពីមានការផ្ទុះនូវគំនុំចាស់កាលពី១ឆ្នាំមុន សារជាថ្មី។
ករណីនេះកើតឡើងនៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នៅចំណតរថយន្តអូរស្មាច់ ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះឈ្មោះ សយ ហុងម៉េង ភេទប្រុស អាយុ៤៨ឆ្នាំ នាយរងប៉ុស្តិ៍ច្រកទ្វាអន្តរជាតិអូរស្មាច់ ត្រូវបានជនសង្ស័យឈ្មោះ ហេង សុវណ្ណរ័ត្នភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ យកកែវស្រាវាយចំក្បាលខាងមុខផ្នែកខាងឆ្វេងបែកហូរឈាមកក្លាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការបន្តតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់