ព័ត៌មានជាតិ

បុរសម្នាក់ ជិះលឿនបុករ៉ឺម៉ក ស្លាប់មួយរំពេច!

ស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរ៉ឺម៉កម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍កើតឡើងកាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នៅភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជនរងគ្រោះមានឈ្មោះ អ៊ីពៅ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ ជិះម៉ូតូសង់។ ចំណែកអ្នករ៉ឺម៉កមានឈ្មោះ ស៊ាន ប៊ុនធូ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិ កំពោតទូក ឃុំ គគីរសោម ស្រុកស្វាយទាប។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែង ធ្វើការវាស់វែងនិងយកម៉ូតូទាំង២គ្រឿងយកមករក្សារទុកនៅប៉ុស្តិ៍រដ្ឋបាល។ ចំណែកសាកសពប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់