ព្រះសីហនុៈ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ជនជាតិអូស្រ្ដាលីឈ្មោះ FARQUHARSON RORY ANGUS ភេទប្រុស កើតថ្ងៃទី11.04.1947 បានដេកស្លាប់ក្នុងផ្ទះ។
ជនជាតិអូស្រ្ដាលីដែលដេកស្លាប់ក្នុងផ្ទះនោះកាន់លិខិតឆ្លងដែនលេខ M7929756 សុពលភាពថ្ងៃទី14.02.2018 និងបានចូលមកស្នាក់នៅលំនៅឋានផ្ទាល់ខ្លួន ស្ថិតនៅក្រុម14 ភូមិ5 សង្កាត់4 ក្រុងព្រះសីហនុ។ ដោយមានប្រពន្ធឈ្មោះ គឹមសាន ស្រីមល អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ នៅផ្ទះ។
ក្រោយកើតហេតុសមត្ថកិច្ច និងគ្រូពេទ្យជំនាញចុះពិនិត្យបានឲ្យដឹងថា ជនរងគ្រោះខាងលើ ស្លាប់ដោយសារជំងឺគាំងបេះដូង។ បច្ចុប្បន្នសាកសពរក្សាទុកនៅលំនៅឋានផ្ទាល់ខ្លួនដដែល រង់ចាំការសម្រេចពីស្ថានទូតសាម៊ី និងគ្រួសារ ៕
មតិយោបល់