កំពង់ស្ពឺៈ មានករណីបុរសម្នាក់ ត្រូវជនមិនស្គាល់មុខ កាប់ប្រហារ ខណៈដែលកំពុងជិះម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង១០នាទី យប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះមានឈ្មោះ ឃួន ចាន់ ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ ត្រូវបានជនមិនស្គាល់មុខ ពាក់ម៉ាស រុំក្បាលក្រម៉ា បានកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសដៃខាងឆ្វេង និងផ្ទៃមុខជាច្រើនពូថៅរបួសជាទម្ងន់ ត្រូវបានលោកមេឃុំ នគរបាលប៉ុស្តិ៍ដំបូករូង និងសាច់ញាតិក្រុមគ្រួសារជនរងគ្រោះដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខណ:ដែលជនរងគ្រោះខាងលើជិះម៉ូតូត្រឡប់មកពីយកអាគុយ នៅភូមិកូនត្រុំ ឃុំត្រែងត្រយឹង វិញ៕
មតិយោបល់