ជាងសំណង់ត្រូវម៉ូទ័របុកឆក់ស្លាប់ ខណៈកំពុងជួសជុលបន្ទប់ទឹកឲ្យគេ នៅស្រុកកណ្ដាលស្ទឹង
កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថាថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំផ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ករណីឆក់ចរន្តអគ្គិសនីបណ្តាលឲ្យស្លាប់(ម៉ូទ័របុក)នៅចំណុចក្នុងបន្ទប់ទឹកផ្ទះជួល ស្ថិតនៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ផាន់ សុផ្លេក ភេទប្រុស ៤០ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិឃុំកើតហេតុខាងលើ។
វត្ថុតាង៖ ម៉ូទ័របុកចំនួនមួយ។
តាមការបំភ្លឺរបស់កម្មករសំណង់ឈ្មោះ ឡុច ភារម្យ ភេទប្រុស អាយុ ៤៣ឆ្នាំដែលធ្វើការជាមួយគ្នាបានអោយដឹងថានៅថ្ងៃទី២៥.១០.២០២១ វេលាម៉ោង ០៧និង៣០នាទី គាត់និងជនរងគ្រោះបានទៅជួសជុលបន្ទប់ទឹកអោយឈ្មោះ យ៉ុន សោភ័ណ្ឌ ដោយជនរងគ្រោះបានយកម៉ូទ័របុកទៅនិងឥដ្ឋការ៉ូដើម្បីដាក់ទុយោទឹក លុះមួយសន្ទុះក្រោយមកស្រាប់តែផ្លែម៉ូទ័រ រឹលមុខពេកខ្ញុំនិងជនរងគ្រោះបានប្តូរផ្លែថ្មីពេលនោះគាត់ដើរចេញមកក្រៅដើម្បីរកទឹកផឹកស្រាប់តែឭជនរងគ្រោះស្រែកខ្ញុំក៏រត់ចូលទៅមើលក៏ឃើញជនរងគ្រោះឆក់ជាប់ជាមួយម៉ូទ័រ បាត់ទៅហើយ ឃើញដូចនោះខ្ញុំក៏ស្រែកហៅម្ចាស់ផ្ទះអោយមកជួយបន្ទាប់មកបានបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុក ពេលទៅដល់គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចបានរាយការណ៍មកសមត្ថកិច្ចហើយសមត្ថកិច្ចបានបង្កើតគណកម្មការពិនិត្យរួមមាន៖
កម្លាំងជំនាញស្រុក កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យ។
តាមការសន្និដ្ឋានរបស់ជំនាញនិងគ្រូពេទ្យ សពស្លាប់ដោយសារឆក់ចរន្តអគ្គិសនី(ម៉ូទ័របុក)។
បច្ចុប្បន្នសាកសព ជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងតាមប្រពៃណី៕
មតិយោបល់