បាត់ដំបងៈ លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានប្រាប់ Post News ថា នៅ ថ្ងៃ ចន្ទ័ ខែ ផល្គុន ឆ្នាំ រកា នព្វ.ស័កព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក នៅត្រង់ចំណុចក្រុមទី៤១ មានករណីស្រ្តីម្នាក់ធ្វើអត្តឃាត ដោយលេបថ្នាំ សម្លាប់ខ្លួន។
ជនរងគ្រោះឈ្មោះ ស៊ិញណៃ ហួយ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ក្រុមទី៤១ ភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មូលហេតុ មានវិបត្តិផ្លូវចិត្តដោយសង្សារបែកចិត្តទៅដណ្ដឹងស្រីផ្សេង។
តាមការបញ្ជាក់របស់ឈ្មោះ និត ស៊ិញ ភេទប្រុស អាយុ៥០ឆ្នាំ ដែលត្រូវជាឪពុកបង្កើត បានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល កូនរបស់ខ្លួនបានសម្ងំនៅក្នងបន្ទប់លើផ្ទះ ហើយបានលួចលេបថ្នាំ(Bromazepam)ជាថ្នាំងងុយដេក អស់ជិត១កំប៉ុង នៅសល់តែថ្នាំចំនួន៣គ្រាប់ ហើយខ្លួនក៏បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពហុព្យាបាល ហួត សុគុណ តែម្ដង។ លុះដល់ថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក កូនរបស់ខ្លួនក៏បានស្លាប់ នៅក្នុងមន្ទីរពហុព្យាបាល ហួត សុគុណតែម្ដង ហើយក៏បានដឹកយកមកផ្ទះតែម្ដងទៅ។
ហើយកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បាន សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាល និងលោកមេភូមិ បង្កើតជាក្រុមគណៈកម្មការមួយដើម្បីធ្វើការត្រួតពិនិត្យលើសាកសព យើងអាចវាយតម្លៃបានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាត(ដោយលេបថ្នាំ) ប្រាកដមែន។
ក្រោយពីធ្វើការពិនិត្យយើងបានធ្វើការប្រគល់សាកសពឲ្យទៅឪពុក បង្កើត យកទៅធ្វើបុណ្យនៅលំនៅដ្ឋាន៕
មតិយោបល់