ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្ន ទៅបុករថយន្តពីក្រោយ រងរបួសធ្ងន់

ស្វាយរៀងៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង រថយន្ត និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៤២-១៤៣ នៅចំណុចភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

មុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ឆ្នាំ២០១៥ ពណ៌ ខ្មៅ ស្លាកលេខ ស្វាយរៀង1H-3801 ជិះដោយឈ្មោះ ប៉ែន ស៊ីន អាយុ២៦ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ គ្រួស ឃុំ ជ្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រងរបួសធ្ងន់ ទិសដៅពីលិចទៅកើត បានបុករថយន្តកូរ៉េ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ស្វាយរៀង3A-1344 ពីក្រោយរថយន្តដែលខូចឈប់ចតស្របទិសចរាចរណ៍អ្នកបើកបរបានរត់គេចពីកន្លែងកើតហេតុ។

ករណីនេះ អ្នករងរបួសបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯមធ្យោបាយទាំង២គ្រឿង បានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប៕

មតិយោបល់