កំពង់ស្ពឺៈ លោកវរសេនីយ៍ទោ សាយ ប៊ុនថន អធិការស្រុកភ្នំស្រួច បានប្រាប់ Post News ថា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ស្ពឺ នាំខ្លួនជនសង្ស័យឈ្មោះ សៀង ឈឺន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិព្រះខែ ឃុំដំបូករូង ទៅចង្អុលបង្ហាញវត្ថុតាងដែលលាក់ពូថៅទុក នៅចំណុចក្នុងកេសសំបកឡាំង នៅកន្លែងតូបលក់ដូរបស់ផ្ទះជនសង្ស័យ ដែលពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មដែលគិតទុកជាមុន កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៦នឹង១០នាទីល្ងាច ទៅលើជនរងគ្រោះឈ្មោះ ឃួន ចាន់ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា នៅចំណុចថ្លុកកក់ ភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច។
ករណីខាងលើនេះសមត្ថកិច្ចយើងបានបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការទៅតាមនិតិវិធី៕
មតិយោបល់