សៀមរាបៈ យោងតាមផេកការិយាល័យ ផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការណ៍ជាមួយមន្ត្រីគយ និងរដ្ឋាករខេត្ត និង មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ម៉ក ធារ៉ា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការត្រួតពិនិត្យ ឆែកឆេរ និងបង្ក្រាបទីតាំងស្តុកទុកចែកចាយទំនិញខុសច្បាប់ និងខូចគុណភាព នៅទីតាំងក្នុងបុរីសៀងណាំ ស្ថិតនៅអាគារផ្ទះ០២ល្វែង គ្មានលេខ នៅក្នុងភូមិសាស្ត្រ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលម្ចាស់ផ្ទះឈ្មោះ សេង ពាល ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះ បានឆែកឆេរជាកស្តែងរកឃើញវត្ថុតាងបទល្មើសមានដូចខាងក្រោម៖
ក/ប្រភេទប្រេងឆា
– ប្រេងឆា កានចំណុះ ២៥គីឡូក្រាម ចំនួន ១,១៤០កាន = ២៧,៣៦០គីឡូក្រាម។
– ប្រេងឆា ដបតូចចំណុះ ១០គីឡូក្រាម ចំនួន ១០០កេស = ១,០០០គីឡូក្រាម។
– ប្រេងឆា ដបធំចំនួន ៩៧កេស = ១,៦៩៧.៥គីឡូក្រាម។
– ប្រេងឆា ចំណុះ ៥លីត្រ ចំនួន ៣កេស = ៥៧គីឡូក្រាម។
ខ/ប្រភេទប័រ
– ប័រលឿង ចំណុះ ១៦គីឡូក្រាម ចំនួន ៥០កេស = ៨០០គីឡូក្រាម។
– ប័រស ចំណុះ ២៥គីឡូក្រាម ចំនួន ១៧កេស = ៤២៥គីឡូក្រាម។
– មេនំប៉័ង ចំនួន ២១កេស = ២១០គីឡូក្រាម។
គ/ប្រភេទម៉្សៅ
– ម៉្សៅមីសញ្ញាកូនសោទឹកក្រូច ចំនួន ១,១៥៣ការ៉ុង = ២៨,៨២៥គីឡូក្រាម។
– ម៉្សៅមីសញ្ញាត្រីវិស័យក្រហម ចំនួន ១៣០ការ៉ុង = ៣,២៥០គីឡូក្រាម។
– ត្រីខកំប៉ុងរូបស្រីបីនាក់ ចំនួន ១១៩កេស = ២,៣៨០គីឡូក្រាម។
សរុបវត្ថុតាងរូមទាំងអស់មានចំនួន ៦៦,០០៤.៥គីឡូក្រាម = ៦៦តោន និង៤.៥គីឡូក្រាម។
ចំណែកវត្ថុតាង សមត្ថកិច្ចចម្រុះបានធ្វើចំណាត់ការគឺ៖
– មន្ត្រីកាំកុងត្រូល បានដកហូតសំណាកមួយចំនួន យកទៅធ្វើពិសោធន៍ ដើម្បីរកសារធាតុគីមីហាមឃាត់។
– បានធ្វើកំណត់ហេតុបិទទីតាំងបណ្តោះអាសន្ន។
– ចំពោះវត្ថុតាងនៃបទល្មើសសមត្ថកិច្ចចម្រុះ បានប្រគល់ទៅឲ្យមន្ត្រីគយ និងរដ្ឋាករខេត្តសៀមរាប ចាត់ការទៅតាមនីតិវិធីនៃច្បាប់ស្តីពីគយ។
– ជនសង្ស័យឈ្មោះ សេង ពាល ត្រូវបានសមត្ថកិច្ចនាំខ្លួនមកធ្វើការសាកសួងនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕
មតិយោបល់