កុំទាន់គិតថាអ្នករកឃើញបុរសម្នាក់ដែលល្អឥតខ្ចោះនោះ មានរឿងមួយចំនួននឹងត្រូវលាតត្រដាង បន្ទាប់អ្វីៗត្រូវបានបញ្ចប់។ ចូរអ្នករកនឹកមើលថា តើគាត់តែងតែលាក់អាថ៌បាំងអ្វីមួយមិនចង់ឲ្យអ្នកដឹងដែរ ឬទេ? ប្រសិនបើគាត់ជាមនុស្សនៅលីវ ហើយស្រឡាញ់អ្នកពិតមានរឿងអ្វីដែលគាត់មិនហ៊ានប្រាប់អ្នកតាមត្រង់។ ហេតុនេះហើយទាន់អ្វីៗមិនទាន់ជ្រុសហួស អ្នកត្រូវចេះសង្កេតមើលគន្លឹះមួយចំនួនដូចខាងក្រោម៖
១. អ្នកតែងតែជួបគេនៅក្នុងបារ។
២. មានស្លាកស្នាមពាក់ជញ្ចៀននៅលើម្រាមដៃនាងរបស់គាត់។ បុរសម្នាក់នោះអាចដោះចេញនៅពេលដែលបានជួបជាមួយអ្នកតាំងពីដំបូង។
៣. គាត់អាចចំណាយប្រាក់សម្រាប់អាហារពេលល្ងាច ឬញ៉ាំភេសជ្ជៈជាមួយអ្នក។ នេះដោយសារតែគាត់មិនចង់ឲ្យចង់ឲ្យអ្នកឃើញកាត ឥណទានរបស់គាត់។
៤. គាត់មានទូរស័ព្ទដៃច្រើនជាងមួយ ហើយមិនឲ្យអ្នកស្គាល់លេងទាំងអស់នោះឡើយ។ ត្រូវចំណាំផងដែរថា គាត់តែងតែចេញទៅតេទូស័ព្ទសាធារណៈនៅពេលដែលនៅជាមួយអ្នក។
៥. គាត់តែងតែណាត់ជួបអ្នកនៅក្នុងហាងដែលមានភាពស្ងប់ស្ងាត់ ឬហាងប្លែកពុំសូវមានអ្នកស្គាល់។ ការធ្វើបែបនេះដើម្បីកុំឲ្យជួបជាមួយនឹងគ្រួសាររបស់គាត់ ឬមនុស្សដែលស្គាល់គាត់។
៦. គាត់មិនបានឆ្លើយតបទៅនឹងសារដែលអ្នកបានផ្ញើរ ឬនិយាយទូរស័ព្ទជាមួយអ្នកក្នុងពេលល្ងាចឡើយ។ ព្រោះគាត់កំពុងតែនៅជាមួយគ្រួសារមិនអាចឆ្លើយតបនឹងអ្នកបាន។
៧. គាត់តែងតែមានការរវល់ច្រើននៅថ្ងៃចុងសប្តាហ៍ ហើយមិនចង់មានផែនការជាមួយអ្នកឡើយ។
៨. គាត់មិនបានណែនាំមិត្តភក្តិរបស់គាត់ឲ្យអ្នកស្គាល់ឡើយ។
៩. គាត់ចាប់ផ្តើមយកលេសថា ហេតុអ្វីបានជាគាត់មិនបានអញ្ជើញអ្នកទៅលេងផ្ទះរបស់គាត់។ នេះគឺជាហេតុផលសំខាន់ដែលអ្នកត្រូវតែគិត ប្រសិនបើបុរសម្នាក់នោះមិនបានឲ្យអ្នកស្គាល់សូម្បីតែផ្ទះរបស់គាត់សោះ៕
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង
មតិយោបល់