សៀមរាបៈ កាលពីវេលាម៉ោង៧ និង ១០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្រុមហ៊ុនធានារ៉ាប់រងជាតិកម្ពុជា ក្រុមទី០១ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបមានករណីអត្តឃាតមួយកើតឡើង។
ជនរងគ្រោះឈ្មោះ កែវ ចំណាន ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរ អនុប្រធានទី១សាខាខេត្តសៀមរាបក្រុមហ៊ុនធានារ៉ាប់រង បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតប្រាកដមែន មិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ៕
មតិយោបល់