ព័ត៌មានជាតិ

ហ៊ីយ៉ានដាយដឹកខ្សាច់បុករថយន្តបាញ់ស៊ីម៉ង់តិ៍ខណៈជាន់ហ្វ្រាំងឈប់ឲ្យម៉ូតូឆ្លងផ្លូវ

ភ្នំពេញ: រថយន្តម៉ាកហ៊ីយ៉ានដាយដឹកខ្សាច់បានបុកពីក្រោយរថយន្តបាញ់ស៊ីម៉ង់តិ៍បណ្តាលឲ្យខូចខាតខ្លួនឯងខណ:រថយន្តបាញ់សុីម៉ង់តិ៍ជាន់ហ្វ្រាំងឈប់ទាំងប្រឆុចញ៉ុចដើម្បីឲ្យម៉ូតូមួយគ្រឿងឆ្លងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង ១០នាទីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវឧកញ្ញ៉ាម៉ុងឬទ្ធីត្រង់ចំណុចមុខទល់មុខស្ថានីប្រេងឥន្ធន:សូគីម៉ិចក្នុងភូមិគង្គាផុស សង្កាត់ទូលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។

រថយន្តដឹកខ្សាច់ម៉ាក់ហ៊ីយ៉ានដាយពណ៌សគ្មានស្លាកលេខបើកដោយបុរសម្នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេរងការខូចខាតបែកកញ្ចក់មុខនិងក្រពឹតកាង។ចំណែករថយន្តបា់ស៊ីម៉់ង់តិ៍ពណ៌ក្រមហលាយសពាក់ស្លាកលេខ ភ្នំពេញ5A 0616 អ្នកបើកដោយបុរសម្នាក់មិនត្រូវបានស្គាល់ឈ្មោះ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងបើកបញ្ច្រាស់ទិសពីលិចទៅកើតបត់ទៅស្តាំដៃពេលនោះរថយន្តបាញ់ស៊ីម៉ង់តិ៍ដែលបើកពីកើតទៅលិចបានជាន់ហ្វ្រាំងឈប់ដើម្បីឲ្យម៉ូតូឆ្លងផ្លូវក៏ត្រូវរថយន្តហ៊ីយ៉ុនដាយបើកបុកពីក្រោយបណ្តាលឲ្យខូចខាតហ៊ីយ៉ុនដាយនោះដោយបែកកញ្ចក់និងក្រពឹតកាង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញរាជធានីបានចុះទៅកន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តម៉ូតូដាក់អែបខាងដើម្បីឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នានៅកន្លែងកើតហេតុបញ្ចប់រឿង៕

 

មតិយោបល់