ព័ត៌មានជាតិ

ពុទ្ធោ! មិនប្រកាន់ចំណែកផ្លូវខ្លួន បើករថយន្តបុកZoomer-X ស្លាប់៣នាក់យ៉ាងរន្ធត់ នៅផ្លូវជាតិលេខ១!

ភ្នំពេញ: ​មនុស្ស៣នាក់ បានស្លាប់យ៉ាងរន្ធត់ បន្ទាប់ពីត្រូវបានរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បើកលឿនបុកម៉ូតូ Zoomer-X ពេញទំហឹង កាលពីវេលាម៉ោង១១និង៥០នាទី យប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 2E-0551 បើកលិចទៅកើត ក្នុងល្បឿនលឿនមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន បានបុកម៉ូតូ Zoomer-X ពណ៌ក្រហមលាយស ស្លាកលេខ ភ្នំពេញ 1GW-3252 ជិះឌុបគ្នា៣នាក់ ក្នុងទិសដៅបញ្ចា្រសទិសគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ទាំង៣នាក់តែម្តង។ ចំណែកអ្នកបើកបររថយន្តបង្កវិញ ឃើញហេតុការណ៍មិនស្រួល ក៏បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល៕

មតិយោបល់