ផ្ទះ ព័ត៌មានជាតិ សមត្ថកិច្ចខណ្...

សមត្ថកិច្ចខណ្ឌដូនពេញបង្ក្រាបករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនឃាត់ខ្លួនប្រុសស្រី៧នាក់និងវត្ថុតាង

0

ភ្នំពេញ:សមត្ថកិច្ចខណ្ឌដូនពេញបង្ក្រាបករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនប្រុសស្រី៧នាក់ថ្នាំញៀន១៥កញ្ចប់ឧបករណ៍សម្រាប់ប្រេីប្រាស់និងផ្លាស្ទិចសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

ហេតុ ការណ៍ នេះ បាន កើត ឡើង កាល ពី វេលា ម៉ោង ៥ល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០
ស្ថិតនៅចំណុចបាចតុមុខ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ច ឲ្យដឹង ដឹងថាជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់(ស្រី០៣)រួមមាន÷
១/ឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរ)។
២/ឈ្មោះ ឈួន រ៉ាទី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
៣/ឈ្មោះ វណ្ណា វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ។
៤/ឈ្មោះ រ៉េន សុធារី (ហៅ ខ្មឹប់) ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
៥/ឈ្មោះ ប្រាក់ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
៦/ឈ្មោះ មុត បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាដក(ប្រើប្រាស់)។
៧/ឈ្មោះ ម៉ៅ ម៉ាប់ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។

វត្ថុតាងដកហូតរួមមាន÷
១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់។
២/ថង់ប្លាស្ទិចសំរាប់ច្រកគ្រឿងញៀនមួយចំនួន។
៣/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

មតិយោបល់