ព័ត៌មានជាតិ

ប្លន់ទៀតហើយនៅប៉ុស្តិ៍ឹបឹងទំពុន១! បុគ្គលិកក្រុមហ៊ុនឆាយហួត ជិះម៉ូតូចេញក្លឹបប្លូឡាញ ត្រូវក្រុមចោរវាយប្លន់យកម៉ូតូ បានសម្រេច!

ភ្នំពេញ: ជនសង្ស័យមួយក្រុម វាយប្លន់ទៅយកម៉ូតូស៊ុយសាគីនិច ១គ្រឿង ខណ:បុរសម្នាក់រួម និងភក្តិ៩នាក់ ទើបចេញពីក្លឹបប្លូឡាញ បានសម្រេច គេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើងវេលាម៉ោង១និង៣០នាទីយប់ឈានចូលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ២៧១ ចំណុចក្លឹបប្លូឡាញ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ភូ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបធ្វើការនៅក្រុមហ៊ុនឆាយហួត ស្នាក់នៅក្នុងក្រុមហ៊ុន មានស្រុកកំណើតនៅខេត្តកំពង់ចាម។

តាមសំដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេមានគ្នា៩នាក់ ជិះម៉ូតូ៥គ្រឿង បាននាំគ្នាមកចូលក្លឹបប្លូឡាញ ដើម្បីរាំលេង ខណ:ដល់ម៉ោងកើតហេតុខាងលើបានចេញត្រឡប់ទៅផ្ទះវិញ លុះជិះចេញបានពីក្លឹបបានបន្តិច ក៏ បាននាំគ្នាឈប់នៅក្បែរក្លឹប ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៩ទៅ១០នាក់ ជិះមកគៀរជនរងគ្រោះឲ្យដួលរួចបានយកខ្សែក្រវ៉ាត់វាយប្លន់យកម៉ូតូនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 1AB-4082 បណ្តាលឲ្យជនរងរបួសបែកមុខមាត់រួចបាននាំគ្នាលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនដោយសុវត្ថិភាព។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍បឹងទំពុន១ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវនិងកំណត់មុខសញ្ញាដើម្បីចាប់ជនសង្ស័យទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់