កណ្ដាលៈ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ មានករណីក្មេងប្រុសម្នាក់ ត្រូវចរន្តគ្គិសនីឆក់ ស្លាប់ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិទួលទ្រា ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្ដាល។
ក្មេងប្រុសជនរងគ្រោះឈ្មោះ ម៉ន សំណាង ភេទ ប្រុស អាយុ ១ ឆ្នាំ១០ខែ ជនជាតិខ្មែរ ស្នាក់នៅនៅភូមិឃុំកើតហេតុ។
សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុ ជនរងគ្រោះ បានជិះកង់លេងក្បែរផ្ទះ រួចបានដួលកង់ ប៉ះចិញ្ចាំងផ្ទះស័ង្កសី ដែលមានឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ ពេលនោះឪពុកម្តាយក្មេង ក៏បានមកលើកកូនរិត តែដោយឃើញសភាពកូនមិនស្រួល ក្រុមគ្រួសារបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ទើបយកសពមកផ្ទះវិញ រួចរាយការណ៍មកសមត្ថកិច្ច។
ក្រោយទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចបានចុះធ្វើការពិនិត្យ ដោយពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់