ព័ត៌មានជាតិ

រថយន្តក្រុង ពន្លះត្រាក់ទ័រ បង្កការភ្ញាក់ផ្អើល និងរបួសធ្ងន់ម្នាក់

ប៉ៃលិន: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តក្រុង បុកជាមួយនឹងត្រាក់ទ័រ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង ៤ និង២០នាទីល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិភ្នំកុយ ឃុំសាលា ក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនរងគ្រោះឈ្មោះ ម៉ង សុធា ភេទប្រុស អាយុ ២៨ឆ្នាំ ជាអ្នកបើកបរត្រាក់ទ័រ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (របួសធ្ងន់បាក់ដៃឆ្វេង) ត្រូវបានយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ចំណែកភាគី ម្ខាងទៀត ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ បានបើករថយន្ត ក្រុងពណ៌លឿង ពាក់ស្លាកលេខសៀមរាប 3A-2405 បានរត់គេចខ្លួន ក្រោយកើតហេតុ ។

បច្ចុប្បន្នវត្ថុតាង ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់