ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ដោយសារអួលទឹក បន្ទាប់ពីទទួលទានបាយថ្ងៃរួច

ក្រចេះៈ បុរសម្នាក់គឺពិតជាស្លាប់ដោយសារអួលទឹក បន្ទាប់ពីជនរងគ្រោះបានទទួលទានបាយថ្ងៃរួច និងបានហូបទឹកបណ្តាលឲ្យអួលស្លាប់ អធិការនគរបាលស្រុកសំបូរ លោក ជ្រិន សុទ្ឋា បានបញ្ជាក់ថា នគរបាលបានពិនិត្យសាកសពជនរងគ្រោះ ក៏ដូចជាពិនិត្យសំណាករកមេរោគកូវីដ១៩ តែលើដងខ្លួនសាកសពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ក៏ដូចជាមិនមានផ្ទុកមេរោគកូវីដ១៩នោះទេ។
ដូច្នេះនគរបាលបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះគឺពិតជាបណ្តាលមកពីអួលទឹក ដូចតាមការរៀបរាប់របស់ក្រុមគ្រួសារជនរងគ្រោះ។
ជនរងគ្រោះឈ្មោះ ម៉ី មាន អាយុ៥៥ឆ្នាំ មានទីលំនៅចំណុចអូរថ្ម ភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ បានជួបហេតុការអួលទឹកស្លាប់កាលពីវេលាម៉ោង១ថ្ងៃត្រង់ទី២៨ ខែកក្កដា ក្រោយពីជនរងគ្រោះបានទទួលទានបាយថ្ងៃ រួចបានហូបទឹកបណ្តាលឲ្យអួលស្លាប់មួយរំពេច។
ក្រោយកើតហេតុបន្ទាប់ពីសមត្ថកិច្ចពិនិត្យកោសល្យវិច្ច័យសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់