ព័ត៌មានជាតិ

អាណោចអាធ័មណាស់! ក្មេងស្រីម្នាក់ ទៅលេងទឹកស្រះនៅក្រោយផ្ទះ បណ្តាលឲ្យលង់ស្លាប់

ក្រចេះ:​ នៅថ្ងៃពុធ ១១រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៩ និង ១០នាទី មានករណីក្មេងលង់ទឹកស្រះស្លាប់ម្នាក់ កើតឡើងនៅចំណុចទឹកស្រះក្រោយផ្ទះ ក្នុងភូមិច្រណោល ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

សាកសពជនរងគ្រោះឈ្មោះ ណេង ថារ័ត្ន ភេទស្រី អាយុ១១ឆ្នាំ ,ឪពុកឈ្មោះ ម្រេះ ណេង អាយុ៤៥ឆ្នាំ,ម្ដាយឈ្មោះ ធ្លក ធា អាយុ៤១ឆ្នាំ មានទីលំនៅ-ឃុំកើតហេតុ។

នៅមុនពេលកើតហេតុ ឪពុកម្ដាយទៅធ្វើស្រែ បានទុកជនរងគ្រោះ នៅផ្ទះជាមួយជីតា លុះដល់វេលាម៉ោង៩ព្រឹក ជនរងគ្រោះបានសុំជីតាទៅលេងទឹកស្រះក្រោយផ្ទះ ក៏លង់ទឹកស្លាប់តែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសពជនរងគ្រោះរួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារលង់ទឹកស្រះប្រាកដមែន ហើយបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់