ព័ត៌មានជាតិ

អាណិតណាស់! សិស្សអនុវិទ្យាល័យសុវណ្ណគីរី ជិះកង់មករៀន ត្រូវរថយន្តដឹកទឹកកកបុកពីក្រោយស្លាប់យ៉ាងរន្ធត់!

បន្ទាយមានជ័យ: ក្មេងប្រុសម្នាក់ ត្រូវរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង បើកបុកពីក្រោយគ្រាដែលកំពុងជិះកង់ចេញពីផ្ទះមកសាលា បណ្តាលឲ្យរងរបួសជាទម្ងន់ ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលព្រឹកថ្ងៃ៧ ខែមីនា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ភូមិអូរញរ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្មេងប្រុសរងគ្រោះមានឈ្មោះ​ នី​ ប៉ី​ អាយុ១១ឆ្នាំ​ រស់នៅភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាសិស្សរៀននៅអនុវិទ្យាល័យសុវណ្ណគីរី។

ក្រោយកើតហេតុត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបាត់ដំបង​ តែជាអកុសល​ ក្មេងប្រុសបានផុតដង្ហើម ខណ:នៅលើរថយន្តសង្គ្រោះ ទើបដឹកត្រឡប់យកមកធ្វើបុណ្យនៅគេហដ្ឋានវិញ។

ចំណែកឯរថយន្តបង្ករបានបើកគេចពីកន្លែងកើតហេតុ តែត្រូវកម្លាំងនគរបាលចរាចរណ៍តាមនឹងឃាត់រថយន្តរួមទាំងអ្នកបើកបរនាំមកកាន់អធិការស្រុកវិញដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់