ព័ត៌មានជាតិ

Update៖ ចង់ដឹងរឿងពិត! នារីស្រស់ស្អាតម្នាក់ ត្រូវឃាតក ជាសង្សារឹត.កសម្លាប់ក្នុងបន្ទប់ជួល!…

ភ្នំពេញៈ នារីវ័យក្មេង ជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ក្រោយពីមិត្តភក្តិបានបាត់នាង មិនឃើញតាំងពីយប់មកម្ល៉េះ រហូតដល់ព្រឹកទើបនាំគ្នាទៅដើរស្វែងរកឃើញនិងប្រទះឃើញនាងដេកស្លាប់នៅលើគ្រែក្នុងបន្ទប់ជួលជាន់ទី ៦ របស់បុរសជាសង្សានាងនោះ ដោយសារតែបុរសជាសង្សារយកខ្សែរអង្រឹងទៅរឹត.កឲ្យស្លាប់ ហើយចាក់សោដេកនៅខាងក្នុងជាមួយគ្នា ដោយ ព្យាយាបលេបថ្នាំសម្លាប់ខ្លួនឯងទៀតផងតែមិនស្លាប់។

ហេតុការណ៍នេះដែរបានបង្កឲ្យ មានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ២៦Z ជាន់ទី៦ ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវ៣០ម៉ែត្រ ក្រុម៣ ភូមិដំណាក់ធំ៣ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានសមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ នង ចន្ទ្រា អាយុ ២០ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ ដេរ ស្រ្តីង ខេមបូឌា ខូអិលធីឌី ស្នាក់នៅបន្ទប់ជួលជាន់ទី៤ ផ្ទះជួលកើតហេតុខាងលើ មានស្រុកកំណើត ភូមិព្រៃងាស្ទាំង ឃុំនគររាជ្យ ស្រុក ព្រះស្តេច ខេត្តព្រៃវែង។ ចំណែកបុរសជាជនដៃដល់មានឈ្មោះ សែម សាន អាយុ ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

មុនពេលកើតហេតុ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី ៦ ម្សិលមិញ នារីរងគ្រោះ ត្រូវបានបុរសជាសង្សាទូរសព្ទហៅនាងឲ្យឡើងទៅបន្ទប់ជួលរបស់ខ្លួននៅជាន់់ទី ៦ខាងលើ និងមិនបានឃើញចុះមកវិញ និង ព្រឹកឡើងក៏មិន បានឃើញទៅធ្វើការទៀត។ តាមប្រភពដដែលក៏បានប្រាប់បន្តទៀតថា លុះមុនពេលកើតហេតុ ពេលដែលពួកនាងចេញ មកពីធ្វើការវិញបាត់មិនឃើញទៀតនោះ ក៏បានទូរសព្ទទៅកាន់បុរសជាសង្សារបស់គេចូលតែគ្មានអ្នកលើក ដោយមានការ សង្ស័យពួកនាងក៏បានឡើងទៅលើជាន់ទី៦នោះ មើលតែឃើញទ្វារបិទជិត និង គោះគ្មានអ្នកបើកទៀត។ពេលនោះ ពួក នាងក៏បានហៅអ្នកគ្រប់គ្រងផ្ទះជួលអោយយកកូនសោ មកចាក់មើល បានប្រទះឃើញនារីរងគ្រោះដេកស្លាប់នៅលើគ្រែបាត់ទៅហើយ និង ឃើញមានខ្សែរអង្រឹងមួយដុំនៅក្បែរសាកសពផងដែរ។ ចំណែកឯបុរសជាសង្សារដេកនៅលើឥដ្ឋ ខាងក្រោមមានសភាពទន់ខ្លួនល្មើយ ហាក់ដូចជាលេបថ្នាំពុលប៉ុនប៉ងសម្លាប់ខ្លួនឯង និង ត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់ឃាត់ខ្លួនផងដែរ និងបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងតែម្តង។

ពាក់ព័ន្ធទៅនឹងករណីឃាតកម្ម ដោយបុរសជាជនដៃដល់ យកខ្សែរអង្រឹងទៅរឹត.កសម្លាប់នារីជាសង្សារបស់ខ្លួននេះដែរ មិនមានអ្នកណាម្នាក់បានដឹងថា កើតឡើងពីរឿងអ្វីឡើយ ដោយកន្លងមកពួកគេធ្លាប់បែកគ្នាមួយរយៈម្តងរួចមកហើយ មិនតែប៉ុណ្ណោះបុរសជាជនដៃដល់ក៏ជាមនុស្សប្រើប្រាស់ថ្នាំញៀនផងដែរ។

ក្រោយពេលកើតហេតុ បុរសសង្សារជាជនដៃដល់ត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់វាយខ្នោះ និង បញ្ជូនទៅធ្វើការសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

ចំណែកឯសាកសពរបស់នារីរងគ្រោះត្រូវបានកម្លាំងមានសមត្ថកិច្ចធ្វើការប្រគល់ឲ្យក្រុមគ្រួសារបញ្ជូនយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើតវិញផងដែរ៕
https://youtu.be/hQj_CCA9xqI

មតិយោបល់