ភ្នំពេញៈ រថយន្តឃ្លប់មួយគ្រឿងបានធ្វើដំណើរបត់ឆ្លង ស្រាប់តែមានបុរសម្នាក់ចជិះម៉ូតូZoomer-Xមួយគ្រឿងមិនប្រយ័ត្ន ក៏ជ្រុលបុកពីចំហៀងរថយន្តចូលខាងក្រោមគាបជាប់ទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ២០១៨ នៅចំណុចមុខផែស្ងួតសូងួន តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកFord ranger ប្រភេទឃ្លប់មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2 Z 9853 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏បានបើកស៊ីញ៉ូឆ្វេងបំណងបត់ទៅក្រោយវិញ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកZoomer-X ពណ៌ត្រួយចេក ពាក់ស្លាកលេខ បាត់ដំបង1AA 9257 ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿន ហើយបំណងវ៉ាខាងឆ្វេងរថយន្តដោយមិនបានមើលស៊ីញ៉ូក៏ជ្រុលបុកពីចំហៀងនៃរថយន្តបណ្តាលឲ្យម៉ូតូគាបជាប់ខាងក្រោមរថយន្តរងការខូចខាត តែសំណាងមិនមានអ្នករងរបួស។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងធ្វើការសម្របសម្រួលដោយភាគីទាំងសងខាងព្រមយកសម្ភារៈទៅជួសជុលខ្លួនឯងដោយមិនរំខានដល់សមត្ថកិច្ច៕
https://youtu.be/Y8MiF27CYkA












មតិយោបល់