ព័ត៌មានជាតិ

បុរស០២នាក់ ទិញថ្នាំញៀនបាន ៤កញ្ចប់ពីម្តុំពេទ្យលោកសង្ឃ មិនទាន់បានប្រើផង ត្រូវប៉ូលិសចាប់បាត់

ភ្នំពេញ: កម្លាំងអន្តរាគមន៍ខណ្ឌសែនសុខបានសហការណ៍ជាមួយនគរបាលចរាចរណ៍ខណ្ឌធ្វើការឃាត់ខ្លួនបុរស០២នាក់ជាប់ពាក់ព័ន្ធរក្សាទុកនូវគ្រឿងញៀនជាប់ខ្លួនដោយដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០៤កញ្ចប់ថងតូច។ កាលពីម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២០តុលា២០១៦ នៅផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទី១ឈ្មោះស្ងួន ប្រិត អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបុរីកម្មករឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល, ទី២ឈ្មោះហង្ស សុភ័ត្រ អាយុ២២ឆ្នាំមុខរបរ មិនពិតប្រាកដស្នាក់នៅភូមិបុរីកម្មករឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាល។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យខាងលើ ខណៈដែលកំលាំងអន្តរាគមន៍ខណ្ឌសែនសុខសហការណ៍ជាមួយផ្នែកចរាចរណ៍ដាក់គោដៅត្រួតពិនិត្យច្បាប់ល្មើសចរាចណ៍ជើងគោកនៅចំណុចខាងលើបានឃើញជនសង្ស័យកុំពុងជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់សេ១២៥ពណ៌ខ្មៅសេរី២០១៦ ពាក់ស្លាកលេខភ្នំពេញ1FN-2741 ឌុបគ្នាដោយឆ្លងកាត់ចំណុចគោលដៅត្រួតពិនិត្យ ខណៈនោះសមត្ថកិច្ចក៏ហៅត្រួតពិនិត្យ ក៏ឃើញគ្រឿងញៀនប្រភេទក្រាមសថ្លាក្នុងម្នាក់មាន០២កញ្ចប់ៗតូច នៅជាប់ខ្លួនជនសង្ស័យ ពេលនោះកំម្លាំងសមត្ថកិច្ចឃើញទាន់ ក៏ឃាត់ខ្លួនយកមកប៉ុស្តិ៍ទឹកថ្លាតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀនប្រភេទក្រាមសថ្លា០៤កញ្ចប់ថង់តូចខាងលើជារបស់ខ្លួនមែនដោយខ្លួនបានទិញពីបុរសម្នាក់នៅមុខមន្ទីពេទ្យព្រះកុសុមៈ គោលបំណងយកទៅប្រើប្រាស់ប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

photo_2016-10-20_20-54-07photo_2016-10-20_20-54-09photo_2016-10-20_20-54-11photo_2016-10-20_20-54-13

មតិយោបល់