អស់ពាក្យនឹងថ្លែង! ក្មេងអាយុ១៥ឆ្នាំ រំលោភក្មេងស្រីអាយុ៧ឆ្នាំក្នុងបន្ទប់ទឹក ត្រូវប៉ូលិសឃាត់ខ្លួន!

រតគិរីៈ លោកអធិការរងស្រុកតាវែងទទួលផ្នែកព្រហ្មទណ្ឌបានប្រាប់ Post Newsថា មានការឃាត់ខ្លួនជនសង្ស័យម្នាក់ មានអាយុ១៥ឆ្នាំ ពាក់ពន្ធ័នឹងករណីរំលោភសេពសន្ថវៈលើអនីតិជន (អាយុក្រោម១៥ឆ្នាំ)។

ករណីនេះកើតឡើងនៅម៉ោង៧និង៣២នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ទឹកខាងក្រោយផ្ទះ ក្នុងភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ.ស.ផ.រ អាយុ១៥ឆ្នាំ បានធ្វើសកម្មភាពចាប់ក្មេងស្រីឈ្មោះ ខ.ស.ភ អាយុ៧ឆ្នាំ ទៅក្នុងបន្ទប់ទឹក រួចធ្វើសកម្មភាពបៀតបៀនកេរ្ត៍ខ្មាស់ទៅលើក្មេងស្រីរងគ្រោះ លុះបែកការណ៍ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕

មតិយោបល់