កំពង់ធំៈ នៅថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនិងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅវេលាម៉ោង២និង៣០នាទីរសៀល មានករណីអគ្គិភ័យឆេះសំរាមរាលដាលដល់ពំនូកកង់រថយន្តចាស់ៗនៅជិតផ្ទះ ដែលមានម្ចាស់ឈ្មោះ ទុំ ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ករណីឆេះខាងលើមិនបង្កឲ្យមានរបួសនិងរាលដាលដល់អ្នកជិតខាងនោះទេ។
មូលហេតុ ដុតសំរាមរាលដាលដល់ពំនូកកង់រថយន្តចាស់ៗ។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍បានចេញអន្តរាគមន៍១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡានស្មើនិង១៥ម៉ែត្រគូប៕
មតិយោបល់