កាលពីឆ្នាំ ២០១៣ ស្លាកសញ្ញាក្រុមហ៊ុន Apple បានចាប់ចំណាត់ថ្នាក់លេខមួយ ក្នុងនាមជាស្លាកសញ្ញាដែលមានតម្លៃខ្ពស់ជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែនៅពេលនេះ ក្រុមហ៊ុន Google បានដណ្ដើមយកវិញម្ដង។
យោងតាមតារាង 10 Top BrandZ បានឲ្យដឹងថា ស្លាកសញ្ញាក្រុមហ៊ុន Google បានកើនឡើងតម្លៃរហូតដល់ ៤០ភាគរយ បើធៀបនឹងឆ្នាំមុន ដោយនៅពេលនេះ មានតម្លៃរហូតដល់ទៅ ១៥៨,៨៤ពាន់លានដុល្លារអាមេរិក។
ចំណែកក្រុមហ៊ុន Apple វិញបានធ្លាក់ចុះចំនួន ២០ភាគរយ បើធៀបនឹងឆ្នាំមុន ដោយនៅពេលនេះ មានតម្លៃ ១៤៧,៨៨ពាន់លានដុល្លារអាមេរិក៕
មតិយោបល់