ពោធិ៍សាត់ៈ លោកវរសេនីយ៍ទោ យិន សាងហៃ អធិការក្រុងពោធិ៍សាត់ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានបុរសម្នាក់ ជាបុគ្គលិកលក់ចែកចាយមីឡូ បានក្រឡាប់រម៉កបណ្តាលឲ្យសង្កត់ស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទី រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង សុភក្រ័ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកលក់ចែកចាយមីឡូកញ្ចប់ រស់នៅភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានជិះម៉ូតូសង់កូរ៉េហើម ដែលមានស្លាកលេខ ភ្នំពេញ 1GM-1202 ដោយមានសណ្តោងរ៉ឺម៉កដឹកផលិតផលមីឡូ បានក្រឡាប់រម៉កសង្កត់ពីលើ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់