ព័ត៌មានជាតិ

ឆ្លងចរន្តក្លាយជាអគ្គិភ័យឆាបឆេះតូបលក់អីវ៉ាន់គិតជាទឹកប្រាក់អស់១៥០០០$

ក្រចេះ: នៅថ្ងៃពុធ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល៦និង៤០ នាទី មានករណអគ្គិភ័យកើតឡើងឆេះតូបលក់អីវ៉ាន់មួយកន្លែង នៅត្រង់ចំណុច ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ។
ម្ចាស់ផ្ទះ ឈ្មោះ ឪម កុយ ភេទ ប្រុស អាយុ ៦០ ឆ្នាំ មានទីលំនៅ ភូមិឃុំ ស្រុកខាងលើ ។
សម្ភារ:ខូចខាត រួម មាន :
– តូបទំហំ ៥.៥ x ៩ m ឆេះអស់ទាំងស្រុង
– ទូទឹកកក ០១ គ្រឿង នឹងឥវ៉ាន់ចាប់ហួយមួយចំនួន
សរុបការខូចខាតគិតជាទឹកប្រាក់ ចំនួន ១៥០០០$ (មួយម៊ឺនប្រាំពាន់ដុល្លា) ជំនាញសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកឆ្លូង បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្លូង និងប្រជាការពារ និងកងរាជអាវុធហត្ថស្រុក ចុះជួយពន្លត់អគ្គីភ័យដល់កន្លែងកើតហេតុ និងបានប្រើប្រាស់រថយន្តពន្លត់ អគ្គីភ័យ ចំនួន ០២ គ្រឿង អស់ចំនួន ០២ រថយន្ត ។
មូលហេតុ : ឆ្លងចរន្តអគ្គិសនី ពីទូទឹកកក ករណីនេះពុំមាន ប៉ះពាល់ដល់គេហដ្ឋានផ្សេងទេ និងមនុស្សគ្មានប៉ះពាល់អ្វីដែរ ៕

 

មតិយោបល់