កំពង់ធំៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសពបុរសម្នាក់អណ្តែតក្នុងទឹក ក្រោយពីត្រូវបានចរន្តអគ្គិសនីដែលអ្នកដាំឈូក បានតសម្រាប់ឆក់ក្របី តែបែរជាឆក់មនុស្ស កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចបានចុះទៅពិនិត្យសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហ៊ឹម ឡាង ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិប្រាសាទ ឃុំចំណាលើ ស្រុកស្ទោង ពិតជាស្លាប់ដោយសារតែត្រូវចរន្តអគ្គិសនីនិងខ្សែលួស ឆក់ស្លាប់ពិតប្រាដកមែន ។ចំណែកជនសង្ស័យជាអ្នកដាំឈូក មានឈ្មោះ យ៉ាន ម៉ក់ ភេទប្រុស អាយុ៥៩ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ៕
មតិយោបល់