ព័ត៌មានបច្ចេកវិទ្យា

Google ចេញ Android P ត្រៀមស្វាគមន៍ស្មាតហ្វូនអេក្រង់ឆក

ក្នុងឆ្នាំ ២០១៨ នេះ ស្មាតហ្វូនដើរដោយប្រព័ន្ធ Android ជាច្រើនត្រូវបានរចនាជាមួយអេក្រង់ឆក ស្រដៀងទៅនឹង iPhone X ដែលប្រកាសចេញកាលពីឆ្នាំ ២០១៧។ ជាក់ស្តែងដូចជា​ Huawei P20 និង Asus Zfone 5 ជាដើម។

ទន្ទឹមនឹងនោះ ក្រុមហ៊ុន Google បានបញ្ចេញ Android P ដែលជាជំនាន់បន្ទាប់របស់ Andorid Oreo លើកដំបូង សម្រាប់ក្រុមអ្នកអភិវឌ្ឍកម្មវិធី ហើយវាបានបង្ហាញពីលក្ខណៈសម្បត្តិដែលគាំទ្រជាមួយផ្ទាំងកម្មវិធីសម្រាប់អេក្រង់ឆក កប់គែម ដូចជាប្រព័ន្ធ iOS 11 សម្រាប់ទូរសព្ទ iPhone X របស់ក្រុមហ៊ុន Apple អីចឹងដែរ។

ក្រុមហ៊ុន Google បាននិយាយថា ខ្លួនចាំបាច់ចេញកំណែប្រព័ន្ធប្រតិបត្តិការចល័តរបស់ខ្លួនដើម្បីដើរឱ្យស្របទៅនឹងដំណើរវិវឌ្ឍរបស់ទូរសព្ទប្រភេទ Android។

គួរបញ្ជាក់ថា Android P នឹងចេញជាមួយការផ្លាស់ប្តូរតិគួរឱ្យចាប់អារម្មណ៍ជាច្រើន បន្ថែមពីលើមុខងារថ្មីៗ និងជួសជុលកំហុសឆ្គងដែលកើតមានលើប្រព័ន្ធចាស់ រាប់បញ្ចូលទាំងលើផ្ទាំងផ្តល់ដំណឹង ការគាំទ្រលើប្រភេទឯកសាររូបភាព-វីដេអូ HEIC ដូចជា iOS 11៕

ប្រភពព័ត៌មានៈ iphonehack

មតិយោបល់