ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណីបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ

កណ្ដាល: កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៥និង០០នាទី ករណីធ្វើឲ្យខូចខាតដោយចេតនា នៅចំណុចផ្ទះជនរងគ្រោះភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ម៉ាក សុខរស់ ភេទស្រី អាយុ ៥៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ពៅ កម្សត់ ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ។

សម្ភារ:ខូចខាត៖
-ដើមចេកចំនួន ១ដើម
-ពាងទឹកចំនួន១
-ស្នួលហាលខោអាវធ្វើពីដែកចំនួន ១ ។

វត្ថុតាងចាប់យក៖
-ដងពូថៅបាក់ធ្វើអំពីឈើចំនួន ១ប្រវែង ៤០Cm
-កណ្តៀវដងដែកប្រវែង ៤៦Cm ចំនួន ១

សភាពនៃរឿងហេតុ៖ កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានផឹកស្រាស្រវឹង ស្រែកឡូឡាក្នុងផ្ទះរបស់ខ្លួនហើយកាន់កាំបិត និងកណ្តៀវដើរចុះឡើងៗ រួចបានទាញយកពូថៅមកកាប់ជញ្ជាំងផ្ទះរបស់ខ្លួនរួចដើរចេញមកក្រៅសំដៅទៅផ្ទះជនរងគ្រោះ យកពូថៅកាប់ដើមចេកអស់មួយដើម គប់ពាងទឹកបែកអស់មួយ និងស្នួលហាលខោអាវអស់មួយ រួចដើរទៅកាប់ជញ្ជាំងផ្ទះរបស់ខ្លួនទៀត បណ្តាលឲ្យបាក់ដងពូថៅ និងខូចខាតជញ្ជាំងផ្ទះមួយចំនួន។
ក្រោយមកទើបជនរងគ្រោះរាយការណ៍ជូនសមត្ថកិច្ច ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់