ព័ត៌មានជាតិ

ផឹកស្រវឹង ដេកក្នុងអង្រឹង ព្រឹកឡើងស្រាប់តែ​ដេកស្លាប់!..

តាកែវ: នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ដេកស្លាប់នៅក្នុងអង្រឹងនៅកន្លែងធ្វើសំណង់ នៅភូមិបាក់រនាស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ សឿន គឹមសាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មេការជាងសំណង់ មានទីលំនៅភូមិក្បាលទំនប់២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើសំណង់នៅកន្លែងកើហេតុ។

ម្ចាស់ការដ្ឋានមានឈ្មោះ ឡេ វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ។
មូលហេតុ ផឹកស្រាស្រវឹង ដេកក្នុងអង្រឹង ខ្យល់គស្លាប់។

ចំពោះសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់