ព័ត៌មានជាតិ

កក្រើករាជធានីភ្នំពេញ! ក្រុមចោរកាំភ្លើងAKចូលប្លន់ផ្ទះលក់សាំង ត្រូវអាវុធហត្ថបាញ់ឲ្យរងរបួសចាប់បានម្នាក់!

ភ្នំពេញ: ក្រុមចោរកាំភ្លើងAKម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ បាន រងរបួសបាក់ជើងម្ខាង និងបក្ខពួកផ្សេងទៀតកំពុងរត់គេចខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពចូលប្លន់ផ្ទះអ្នកលក់សាំងមួយកន្លែងមិន
បានសម្រេច ខណ:កម្លាំងកងរាជអាវុធហត្ថកំពុងល្បាតឃើញ បានបាញ់រះជាច្រើនគ្រាប់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងព្រែកពូន សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យថា ក្នុងប្រតិបត្តិការខាងលើនេះ ជនសង្ស័យបានបាញ់តបតជាមួយកម្លាំងកងរាជអាវុធហត្ថ ទើបកម្លាំងសមត្ថកិច្ចបានសម្រេចផ្ទុះអាវុធតបតទៅវិញ បណ្តាលឲ្យត្រូវជនសង្ស័យម្នាក់រងរបួសបាក់ជើងម្ខាង និងដកហូតបានកាំភ្លើងAKមួយដើម។ចំណែកបក្ខពួកមួយចំនួនទៀតកំពុងរត់គេចខ្លួន។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងតាមរកបក្ខពួកដែរកំពុងលាក់ខ្លួននៅនឹងកន្លែងកើតហតុបន្តទៀត៕

មតិយោបល់